ព្រះត្រៃបិដក ភាគ ៨៨

មែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ របស់​ពួក​សត្វ ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ នឹង​កើតឡើង ក្នុង​លំដាប់ នៃ​ចិត្ត​ណា ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ក្នុង​រូ​បាវ​ចរៈ និង​អរូ​បាវ​ចរៈ កាយសង្ខារ របស់​ពួក​សត្វ ដែល​ចូលកាន់​ចតុត្ថជ្ឈាន និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង វចីសង្ខារ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងនោះ ដែល​ចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន នឹង​មិន​រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត ក្នុង​កាមាវច​រៈ ក្នុង​ទីនោះ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ របស់​ពួក​សត្វ ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ក្នុង​រូ​បាវ​ចរៈ និង​ក្នុង​អរូ​បាវ​ចរៈ វចីសង្ខារ របស់​ពួក​សត្វ ដែល​ចូលកាន់​ចតុត្ថជ្ឈាន និង​របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង កាយសង្ខារ មិន​រលត់​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 637826072645696209
ទៅកាន់ទំព័រ៖