ព្រះត្រៃបិដក ភាគ ៨៨

 [៣៨៧] កាយសង្ខារ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ កាយសង្ខារ របស់​ពួក​សត្វ ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ​ទាំងនោះ ដែល​ចូលកាន់​ចតុត្ថជ្ឈាន មិន​រលត់​ហើយ ក្នុង​ទីនោះ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ កាយសង្ខារ របស់​អសញ្ញ​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង ចិត្តសង្ខារ មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ជាទីបំផុត ក្នុង​រូ​បាវ​ចរៈ និង​ក្នុង​អរូ​បាវ​ចរៈ ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ក្នុង​កាមាវច​រៈ ក្នុង​ទីនោះ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ចិត្តសង្ខារ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង កាយសង្ខារ មិន​រលត់​ហើយ​ផង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ក្នុង​រូ​បាវ​ចរៈ និង​ក្នុង​អរូ​បាវ​ចរៈ ក្នុង​ទីនោះ។
 [៣៨៨] វចីសង្ខារ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637826072947748933
ទៅកាន់ទំព័រ៖