ព្រះត្រៃបិដក ភាគ ៨៨

មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ មិនមែនទេ។ វចីសង្ខារ របស់​សត្វ​ណា កើតឡើង ចិត្តសង្ខារ របស់​សត្វ​នោះ រលត់​ទៅ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា រលត់​ទៅ វចីសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ មិនមែនទេ។ កាយសង្ខារ កើតឡើង ក្នុង​ទីណា វចីសង្ខារ រលត់​ទៅ ក្នុង​ទីនោះ​ឬ។ កាយសង្ខារ កើតឡើង ក្នុង​ទុតិយជ្ឈាន និង​ក្នុង​តតិយជ្ឈាន​នោះ តែ​វចីសង្ខារ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ។បេ។ ពាក្យ​ថា របស់​សត្វ​ក្រៅ​នេះ ដូចគ្នានឹង​ពាក្យ​ថា ក្នុង​ទីណា។ កាយសង្ខារ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា។បេ។ ពាក្យ​ថា របស់​សត្វ​ណា​ក្តី ពាក្យ​ថា របស់​សត្វ​ណា ក្នុង​ទីណា​ក្តី ដូចៗគ្នា។
 [៣៩០] កាយសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង វចីសង្ខារ របស់​សត្វ​នោះ មិន​រលត់​ទៅ​ទេ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ពួក​វិតក្កៈ និង​វិចារៈ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ កាយសង្ខារ របស់​ពួក​សត្វ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង វចីសង្ខារ មិន​រលត់​ទៅ​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្ស​សៈ និង​បស្សាសៈ និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637826073436499121
ទៅកាន់ទំព័រ៖