ព្រះត្រៃបិដក ភាគ ៨៨

មិន​រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ វចីសង្ខារ របស់​ពួក​សត្វ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ រលត់​ទៅ​ផង កាយសង្ខារ មិនកើត​ឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ។
 [៣៩១] កាយសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង ចិត្តសង្ខារ របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងអស់​នោះ មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ កាយសង្ខារ របស់​ពួក​សត្វ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ចិត្តសង្ខារ មិន​រលត់​ទៅ​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា មិន​រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ពួក​អស្សាសៈ និង​បស្សាសៈ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637826073650885500
ទៅកាន់ទំព័រ៖