ព្រះត្រៃបិដក ភាគ ៨៨
មិនមែនជាមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង កាយសង្ខារ មិនកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ។
[៣៩២] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងអស់នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ វចីសង្ខារ របស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វចីសង្ខារ មិនកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ។
[៣៩៣] កាយសង្ខារ មិនកើតឡើង ក្នុងទីណា ។បេ។
ID: 637826073902448013
ទៅកាន់ទំព័រ៖