ព្រះត្រៃបិដក ភាគ ៨៨

 [៣៩៤] កាយសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា។បេ។ ពាក្យ​ថា របស់​សត្វ​ណា​ក្តី ពាក្យ​ថា របស់​សត្វ​ណា ក្នុង​ទីណា​ក្តី ដូចៗគ្នា។ ពាក្យ​ថា របស់​ពួក​សត្វ ដែល​ចូលកាន់​និរោធ បណ្ឌិត​មិនបាន (មិន​គួរ​ពោល) ក្នុង​ពាក្យ​ថា របស់​សត្វ​ណា ក្នុង​ទីណា​ឡើយ។
 [៣៩៥] កាយសង្ខារ របស់​សត្វ​ណា កើតឡើង​ហើយ វចីសង្ខារ របស់​សត្វ​នោះ រលត់​ហើយ​ឬ។ អើ។ បុច្ឆា​ជា​អតី​តៈ បណ្ឌិត គប្បី​ឲ្យ​ពិស្តារ ដូចៗគ្នា ក្នុង​ឧប្បាទ​វារៈ​ផង ក្នុង​និរោធ​វារៈ​ផង ក្នុង​ឧប្បាទ​និរោធ​វារៈ​ផង។
 [៣៩៦] កាយសង្ខារ របស់​សត្វ​ណា នឹង​កើតឡើង វចីសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ អើ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ចិត្តជា​ទីបំផុត របស់​ពួក​សត្វ​ជា​កាមាវច​រៈ នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត វចីសង្ខារ របស់​ពួក​សត្វ​ជា​កាមាវច​រៈ និង​របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូ​បាវ​ចរៈ និង​ក្នុង​អរូ​បាវ​ចរៈ និង​របស់​ពួក​សត្វ​នោះៗ ដែល​ចូល​ទៅកាន់​រូ​បាវ​ចរៈ និង​កាន់​អរូ​បាវ​ចរៈ​ហើយ នឹង​បរិនិព្វាន កាល​ច្យុត នឹង​រលត់​ទៅ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ វចីសង្ខារ របស់​ពួក​សត្វ​ក្រៅ​នេះ នឹង​រលត់​ទៅ​ផង កាយសង្ខារ នឹង​កើតឡើង​ផង។
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637826074143563308
ទៅកាន់ទំព័រ៖