ព្រះត្រៃបិដក ភាគ ៨៨
[៣៩៧] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ ចិត្តសង្ខារ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន នឹងរលត់ទៅ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងកើតឡើងផង។
[៣៩៨] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងរលត់ទៅផង វចីសង្ខារ នឹងកើតឡើងផង។
ID: 637826074365281955
ទៅកាន់ទំព័រ៖