ព្រះត្រៃបិដក ភាគ ៨៨

 [៣៩៩] កាយសង្ខារ នឹង​កើតឡើង ក្នុង​ទីណា។បេ។
 [៤០០] កាយសង្ខារ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងនោះ ដែល​ចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន នឹង​កើតឡើង ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ កាយសង្ខារ របស់​ពួក​សត្វ ជា​កាមាវច​រៈ​ទាំងនោះ ដែល​ចូលកាន់​បឋមជ្ឈាន នឹង​កើតឡើង​ផង វចីសង្ខារ នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ចិត្តជា​ទីបំផុត របស់​ពួក​សត្វ​ជា​កាមាវច​រៈ នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត របស់​ពួក​សត្វ​ជា​កាមាវច​រៈ វចីសង្ខារ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ​ទាំងនោះ នឹង​រលត់​ទៅ​ក្នុង​ទីនោះ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ វចីសង្ខារ របស់​ពួក​សត្វ ដែល​ចូលកាន់​បឋមជ្ឈាន និង​ពួក​សត្វ​ជា​កាមាវច​រៈ​ទាំងនោះ ក្រៅ​នេះ នឹង​រលត់​ទៅ​ផង កាយសង្ខារ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637826074617625638
ទៅកាន់ទំព័រ៖