ព្រះត្រៃបិដក ភាគ ៨៨
[៤០១] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ ចិត្តសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន និងរបស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។
[៤០២] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន
ID: 637826074845919329
ទៅកាន់ទំព័រ៖