ព្រះត្រៃបិដក ភាគ ៨៨
នឹងរលត់ទៅ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។
[៤០៣] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈ របស់ពួកសត្វ ដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងមិនកើតឡើង តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា។បេ។ អើ។
ID: 637826075054825633
ទៅកាន់ទំព័រ៖