ព្រះត្រៃបិដក ភាគ ៨៨

 [៤០៤] កាយសង្ខារ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ឬ។ ចិត្តជា​ទីបំផុត របស់​ពួក​សត្វ ជា​កាមាវច​រៈ នឹង​កើតឡើង ក្នុង​លំដាប់ នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត របស់​ពួក​សត្វ ជា​កាមាវច​រៈ កាយសង្ខារ របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូ​បាវ​ចរៈ និង​ក្នុង​អរូ​បាវ​ចរៈ និង​របស់​ពួក​សត្វ​នោះៗ ដែល​ចូល​ទៅកាន់​រូ​បាវ​ចរៈ និង​កាន់​អរូ​បាវ​ចរៈ​ហើយ នឹង​បរិនិព្វាន កាល​ច្យុត នឹង​មិនកើត​ឡើង តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ កាយសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ចិត្តសង្ខារ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា។បេ។ អើ។
 [៤០៥] វចីសង្ខារ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ឬ។ ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ នឹង​កើតឡើង ក្នុង​លំដាប់ នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ វចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ វចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ចិត្តសង្ខារ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា។បេ។ អើ។
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 637826075266856907
ទៅកាន់ទំព័រ៖