ព្រះត្រៃបិដក ភាគ ៨៨
[៤០៦] កាយសង្ខារ នឹងមិនកើតឡើង ក្នុងទីណា។បេ។
[៤០៧] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត របស់ពួកសត្វ ជាកាមាវចរៈ កាយសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងមិនរលត់ទៅ ក្នុងទីនោះ
ID: 637826075485942334
ទៅកាន់ទំព័រ៖