ព្រះត្រៃបិដក ភាគ ៨៨

តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ របស់​ពួក​សត្វ ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ នឹង​កើតឡើង ក្នុង​លំដាប់ នៃ​ចិត្ត​ណា ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ វចីសង្ខារ របស់​ពួក​សត្វ ដែល​ចូលកាន់​ចតុត្ថជ្ឈាន និង​របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង កាយសង្ខារ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៤០៨] កាយសង្ខារ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ ចិត្តជា​ទីបំផុត របស់​ពួក​សត្វ ជា​កាមាវច​រៈ នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត របស់​ពួក​សត្វ ជា​កាមាវច​រៈ កាយសង្ខារ របស់​ពួក​សត្វ ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ​ទាំងនោះ ដែល​ចូលកាន់​ចតុត្ថជ្ឈាន នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ កាយសង្ខារ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ចិត្តសង្ខារ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា ក្នុង​ទីណា។បេ។ អើ។
 [៤០៩] វចីសង្ខារ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637826075787973612
ទៅកាន់ទំព័រ៖