ព្រះត្រៃបិដក ភាគ ៨៨

តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង កាយសង្ខារ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។
 [៤១៣] វចីសង្ខារ របស់​សត្វ​ណា កើតឡើង ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ វចីសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង វចីសង្ខារ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​វិតក្កៈ និង​វិចារៈ។
 [៤១៤] កាយសង្ខារ កើតឡើង ក្នុង​ទីណា។បេ។
 [៤១៥] កាយសង្ខារ របស់​សត្វ​ណា កើតឡើង​ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងនោះ ដែល​ចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន កើតឡើង​ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637826076516267078
ទៅកាន់ទំព័រ៖