ព្រះត្រៃបិដក ភាគ ៨៨
ចិត្តសង្ខារ របស់សត្វទាំងអស់នោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។
[៤១៧] វចីសង្ខារ របស់សត្វណា កើតឡើងក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ នឹងរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។
ID: 637826076950830267
ទៅកាន់ទំព័រ៖