ព្រះត្រៃបិដក ភាគ ៨៨

 [៤១៨] កាយសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង វចីសង្ខារ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ របស់​ពួក​សត្វ ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង វចីសង្ខារ នឹង​មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ទេ​ឬ។ អើ។
 [៤១៩] កាយសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637826077198500517
ទៅកាន់ទំព័រ៖