ព្រះត្រៃបិដក ភាគ ៨៨
ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងទេឬ។ អើ។
[៤២០] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងទេឬ។ អើ។
[៤២១] កាយសង្ខារ មិនកើតឡើង ក្នុងទីណា។បេ។
[៤២២] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ
ID: 637826077547406620
ទៅកាន់ទំព័រ៖