ព្រះត្រៃបិដក ភាគ ៨៨

តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ វចីសង្ខារ របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ចិត្តសង្ខារ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ អើ។
 [៤២៥] កាយសង្ខារ របស់​សត្វ​ណា កើតឡើង​ហើយ វចីសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ របស់​ពួក​សត្វ ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ កាយសង្ខារ របស់​ពួក​សត្វ​ក្រៅ​នេះ មិនកើត​ឡើង​ហើយ​ផង វចីសង្ខារ នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។អើ។
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 637826078156495189
ទៅកាន់ទំព័រ៖