ព្រះត្រៃបិដក ភាគ ៨៨

 [៤២៦] កាយសង្ខារ របស់​សត្វ​ណា កើតឡើង​ហើយ ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ កាយសង្ខារ របស់​ពួក​សត្វ​ក្រៅ​នេះ កើតឡើង​ហើយ​ផង ចិត្តសង្ខារ នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។បេ។ អនុលោម​ក្តី បច្ច​និ​យៈ​ក្តី ជា​អតីត​បុច្ឆា និង​ជា​អនាគត​បុច្ឆា ដែល​លោក​ចែក​ហើយ ក្នុង​និរោធ​វារៈ​យ៉ាងណា អនុលោម​ក្តី បច្ច​និ​យៈ​ក្តី ជា​អតីត​បុច្ឆា និង​ជា​អនាគត​បុច្ឆា បណ្ឌិត ដែល​មិន​វង្វេង គប្បី​ចែក​ក្នុង​ឧប្បាទ​និរោធ​វារៈ យ៉ាងនោះ​ដែរ។ ពាក្យ​ក្នុង​និរោធ​វារៈ ដូចៗគ្នា ការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា មិន​មាន​ឡើយ។

ចប់ ឧប្បាទ​និរោធ​វារៈ។
ចប់ បវត្តិ​វារៈ។

ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 637826078375257020
ទៅកាន់ទំព័រ៖