ព្រះត្រៃបិដក ភាគ ៨៨
ហៅថាសច្ចៈផង ហៅថាមគ្គសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថា សច្ចៈ មិនហៅថាមគ្គសច្ចទេ។ សមុទយៈ ហៅថាសច្ចៈឬ។ អើ។បេ។ និរោធ ហៅថាសច្ចៈឬ។ អើ។បេ។ មគ្គ ហៅថាសច្ចៈឬ។ អើ។ សច្ចៈទាំងឡាយ ហៅថាទុក្ខសច្ច។បេ។ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ច។បេ។ សច្ចៈទាំងឡាយ ហៅថានិរោធសច្ចឬ។ និរោធសច្ច ហៅថាសច្ចៈផង ហៅថានិរោធសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថា និរោធសច្ចទេ។
[៣៩] មិនមែនទុក្ខ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងទុក្ខ មិនហៅថាទុក្ខ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងទុក្ខ និងសច្ចៈចេញ មិនហៅថា ទុក្ខផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយសច្ចឬ។ អើ។ មិនមែនទុក្ខ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងទុក្ខ មិនហៅថាទុក្ខ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងទុក្ខ និងសច្ចៈចេញ មិនហៅថាទុក្ខផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ចឬ។បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាមគ្គសច្ចឬ។ អើ។ មិនមែនសមុទយៈ មិនហៅថាសច្ចៈឬ។
ID: 637825992481355902
ទៅកាន់ទំព័រ៖