ព្រះត្រៃបិដក ភាគ ៨៨
សច្ចៈទាំងឡាយដ៏សេស វៀរលែងសមុទយៈ មិនហៅថាសមុទយៈ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងសមុទយៈ និងសច្ចៈចេញ មិនហៅថា សមុទយៈផង មិនហៅថាសច្ចៈផង។បេ។ មិនមែននិរោធ មិនហៅថាសច្ចៈឬ។ (សច្ចៈទាំងឡាយដ៏សេស) វៀរលែងនិរោធ។បេ។ មិនមែនមគ្គ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងមគ្គ មិនហៅថាមគ្គ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងមគ្គ និងសច្ចៈចេញ មិនហៅថាមគ្គផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាទុក្ខសច្ចឬ។ អើ។ មិនមែនមគ្គ មិនហៅថាសច្ចៈឬ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងមគ្គ មិនហៅថាមគ្គ ហៅថាសច្ចៈ ធម្មជាតដ៏សេស វៀរលែងមគ្គ និងសច្ចៈចេញ មិនហៅថាមគ្គផង មិនហៅថាសច្ចៈផង។ មិនមែនសច្ចៈទាំងឡាយ មិនហៅថាសមុទយសច្ចឬ។បេ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថានិរោធសច្ចឬ។ អើ។
ចប់ បណ្ណត្តិវារៈ។
បវត្តិវារៈ
[៤០] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ
ID: 637825992765120730
ទៅកាន់ទំព័រ៖