ព្រះត្រៃបិដក ភាគ ៨៨
ទុក្ខសច្ច របស់សត្វទាំងនោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកតណ្ហា ក្នុងកាលជាបច្ចុប្បន្ន ឯសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ទុក្ខសច្ច របស់សត្វទាំងនោះ រមែងកើតឡើងផង សមុទយសច្ច រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។ មួយទៀត សមុទយសច្ច របស់សត្វណា កើតឡើង ទុក្ខសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ អើ។
[៤១] ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ទុក្ខសច្ច របស់សត្វទាំងនោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ទុក្ខសច្ច របស់សត្វទាំងនោះ រមែងកើតឡើងផង មគ្គសច្ច រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃមគ្គ ក្នុងបញ្ចវោការភព។ មួយទៀត មគ្គសច្ច របស់សត្វណា កើតឡើង ទុក្ខសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ មគ្គសច្ច របស់សត្វទាំងនោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ មគ្គសច្ច របស់សត្វទាំងនោះ រមែងកើតឡើងផង ទុក្ខសច្ច រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃមគ្គ ក្នុងបញ្ចវោការភព។
ID: 637825993004496240
ទៅកាន់ទំព័រ៖