ព្រះត្រៃបិដក ភាគ ៨៨
[៤២] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ចរបស់សត្វនោះ រមែងកើតឡើងឬ។ មិនកើតឡើងទេ។ មួយទៀត មគ្គសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ រមែងកើតឡើងឬ។ មិនកើតឡើងទេ។
[៤៣] ទុក្ខសច្ច កើតឡើង ក្នុងទីណា សមុទយសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច រមែងកើតឡើង ក្នុងអសញ្ញសត្វនោះ ឯសមុទយសច្ច មិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច រមែងកើតឡើងផង សមុទយសច្ច រមែងកើតឡើងផង ក្នុងចតុវោការសត្វ និងបញ្ចវោការសត្វនោះ។ មួយទៀត សមុទយសច្ច កើតឡើង ក្នុងទីណា ទុក្ខសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ អើ។
[៤៤] ទុក្ខសច្ច កើតឡើង ក្នុងទីណា មគ្គសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច រមែងកើតឡើង ក្នុងអបាយសត្វ និងអសញ្ញសត្វនោះ ឯមគ្គសច្ច មិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច រមែងកើតឡើងផង មគ្គសច្ច រមែងកើតឡើងផង ក្នុងចតុវោការសត្វ និងបញ្ចវោការសត្វដ៏សេសនោះ។ មួយទៀត មគ្គសច្ច កើតឡើង ក្នុងទីណា ទុក្ខសច្ច រមែងកើតឡើង ក្នុងទីនោះឬ។ អើ។
ID: 637825993260308851
ទៅកាន់ទំព័រ៖