ព្រះត្រៃបិដក ភាគ ៨៨

 [៦] ចក្ខុ ហៅថា​ធាតុ ធាតុ ហៅថា​ចក្ខុ។ សោតៈ ហៅថា​ធាតុ ធាតុ​ទាំងឡាយ ហៅថា​សោតៈ។ ច្រមុះ អណ្តាត កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ។ ចក្ខុវិញ្ញាណ ហៅថា ធាតុ ធាតុ​ទាំងឡាយ ហៅថា​ចក្ខុវិញ្ញាណ ។ សោតវិញ្ញាណ ហៅថា​ធាតុ ធាតុ​ទាំងឡាយ ហៅថា​សោតវិញ្ញាណ។ ឃានវិញ្ញាណ ជិវ្ហា​វិញ្ញាណ កាយវិញ្ញាណ។ មនៈ ហៅថា​ធាតុ ធាតុ​ទាំងឡាយ ហៅ​ថាម​នៈ។ មនោវិញ្ញាណ ហៅថា​ធាតុ ធាតុ​ទាំងឡាយ ហៅថា​មនោវិញ្ញាណ។ ធម៌ ហៅថា​ធាតុ ធាតុ​ទាំងឡាយ ហៅថា​ធម៌។
 [៧] មិនមែន​ចក្ខុ មិន​ហៅថា​ធាតុ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា​ចក្ខុ។ មិនមែន​សោតៈ មិន​ហៅថា​ធាតុ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា​សោតៈ។ មិនមែន​ច្រមុះ មិនមែន​អណ្តាត មិនមែន​កាយ មិនមែន​រូប មិនមែន​សំឡេង មិនមែន​ក្លិន មិនមែន​រស មិនមែន​ផោដ្ឋព្វៈ។ មិនមែន​ចក្ខុវិញ្ញាណ មិន​ហៅថា​ធាតុ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា ចក្ខុវិញ្ញាណ។ មិនមែន​សោតវិញ្ញាណ មិនមែន​ឃានវិញ្ញាណ មិនមែន​ជិវ្ហា​វិញ្ញាណ។ មិនមែន​កាយវិញ្ញាណ មិន​ហៅថា​ធាតុ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា កាយវិញ្ញាណ។ មិន​មែន​មនៈ មិន​ហៅថា​ធាតុ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា មនៈ។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637825986470106541
ទៅកាន់ទំព័រ៖