ព្រះត្រៃបិដក ភាគ ៨៨

 [៤៥] សមុទយសច្ច កើតឡើង ក្នុង​ទីណា មគ្គសច្ច រមែង​កើតឡើង ក្នុង​ទីនោះ​ឬ។ សមុទយសច្ច រមែង​កើតឡើង ក្នុង​អបាយសត្វ​នោះ ឯមគ្គសច្ច មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សមុទយសច្ច រមែង​កើតឡើង​ផង មគ្គសច្ច រមែង​កើតឡើង​ផង ក្នុង​ចតុ​វោការ​សត្វ និង​បញ្ចវោការ​សត្វ​ដ៏​សេស​នោះ។ មួយទៀត មគ្គសច្ច កើតឡើង ក្នុង​ទីណា សមុទយសច្ច រមែង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៤៦] ទុក្ខសច្ច របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ រមែង​កើតឡើង ក្នុង​ទីនោះ​ឬ។ ពាក្យ​ថា របស់​សត្វ​ណា​ក្តី ពាក្យ​ថា របស់​សត្វ​ណា ក្នុង​ទីណា​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ដូចគ្នា​ចុះ។
 [៤៧] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង សមុទយសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ អើ។ មួយទៀត សមុទយសច្ច របស់​សត្វ​ណា មិនកើត​ឡើង ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ពួក​សត្វ​ទាំងអស់ កាល​ចាប់បដិសន្ធិ សមុទយសច្ច របស់​សត្វ​ទាំងនោះ រមែង​មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​តណ្ហា ក្នុង​បច្ចុប្បន្ន ឯទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ទាំងអស់ កាល​ច្យុត សមុទយសច្ច របស់​សត្វ​ទាំងអស់​នោះ មិនកើត​ឡើង​ផង ទុក្ខសច្ច មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព​ផង។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637825993523278109
ទៅកាន់ទំព័រ៖