ព្រះត្រៃបិដក ភាគ ៨៨

 [៤៨] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង មគ្គសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ ក្នុង​អរូបភព​ទេ ឯមគ្គសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ទាំងអស់ កាល​ច្យុត ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង មគ្គសច្ច មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ផល ក្នុង​អរូបភព​ផង។ មួយទៀត មគ្គសច្ច របស់​សត្វ​ណា មិនកើត​ឡើង ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ពួក​សត្វ​ទាំងអស់ កាល​ចាប់បដិសន្ធិ មគ្គសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​មគ្គ ក្នុង​បច្ចុប្បន្ន ឯទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ទាំងអស់ កាល​ច្យុត មគ្គសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ទុក្ខសច្ច មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ផល ក្នុង​អរូបភព​ផង។
 [៤៩] សមុទយសច្ច របស់​សត្វ​ណា មិនកើត​ឡើង មគ្គសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ ឯមគ្គសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 637825993814371668
ទៅកាន់ទំព័រ៖