ព្រះត្រៃបិដក ភាគ ៨៨

មិនកើត​ឡើង​ទេ សមុទយសច្ច របស់​ពួក​អសញ្ញ​សត្វ​ទាំងនោះ ដែល​ចូលកាន់​និរោធ មិនកើត​ឡើង​ផង មគ្គសច្ច មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​តណ្ហា និង​ប្រាសចាក​មគ្គ របស់​ពួក​សត្វ​ទាំងអស់។ មួយទៀត មគ្គសច្ច របស់​សត្វ​ណា មិនកើត​ឡើង សមុទយសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ មគ្គសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​តណ្ហា ឯស​មុ​ទយ​សច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ មគ្គសច្ច របស់​អសញ្ញ​សត្វ​ទាំងនោះ ដែល​ចូលកាន់​និរោធ មិនកើត​ឡើង​ផង សមុទយសច្ច មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​មគ្គ និង​ប្រាសចាក​តណ្ហា របស់​ពួក​សត្វ​ទាំងអស់។
 [៥០] ទុក្ខសច្ច មិនកើត​ឡើង ក្នុង​ទីណា សមុទយសច្ច មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយទៀត សមុទយសច្ច មិនកើត​ឡើង ក្នុង​ទីណា ទុក្ខសច្ច មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ កើតឡើង។
 [៥១] ទុក្ខសច្ច មិនកើត​ឡើង ក្នុង​ទីណា មគ្គសច្ច មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។ មួយទៀត មគ្គសច្ច មិនកើត​ឡើង ក្នុង​ទីណា ទុក្ខសច្ច មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ កើតឡើង។
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637825994235320825
ទៅកាន់ទំព័រ៖