ព្រះត្រៃបិដក ភាគ ៨៨

 [៥២] សមុទយសច្ច មិនកើត​ឡើង ក្នុង​ទីណា មគ្គសច្ច មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មគ្គសច្ច មិនកើត​ឡើង ក្នុង​ទីណា សមុទយសច្ច មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ មគ្គសច្ច មិនកើត​ឡើង ក្នុង​អបាយ​នោះ ឯស​មុ​ទយ​សច្ច មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មគ្គសច្ច មិនកើត​ឡើង​ផង សមុទយសច្ច មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ​នោះ។
 [៥៣] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយទៀត សមុទយសច្ច របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​ទាំងអស់ កាល​ចាប់បដិសន្ធិ សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​តណ្ហា ក្នុង​បច្ចុប្បន្ន ក្នុង​ទីនោះ ឯទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ទាំងអស់ កាល​ច្យុត សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ទុក្ខសច្ច មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព ក្នុង​ទីនោះ។
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637825994495823508
ទៅកាន់ទំព័រ៖