ព្រះត្រៃបិដក ភាគ ៨៨
[៥៤] ទុក្ខសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ក្នុងអរូបភពនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលច្យុត ទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង មគ្គសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃផល ក្នុងអរូបភព ក្នុងទីនោះ។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន ក្នុងទីនោះ ឯទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលច្យុត មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងផង ទុក្ខសច្ច មិនកើតឡើងផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃផល ក្នុងអរូបភព ក្នុងទីនោះ។
[៥៥] សមុទយសច្ច របស់សត្វណា មិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។
ID: 637825994728636394
ទៅកាន់ទំព័រ៖