ព្រះត្រៃបិដក ភាគ ៨៨

សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ ក្នុង​ទីនោះ ឯមគ្គសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សមុទយសច្ច របស់​ពួក​អសញ្ញ​សត្វ​ទាំងនោះ ដែល​ចូលកាន់​និរោធ មិនកើត​ឡើង​ផង មគ្គសច្ច មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​តណ្ហា និង​ប្រាសចាក​មគ្គ របស់​ពួក​សត្វ​ទាំងអស់។ មួយទៀត មគ្គសច្ច របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ មគ្គសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​តណ្ហា ក្នុង​ទីនោះ ឯស​មុ​ទយ​សច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មគ្គសច្ច របស់​ពួក​អសញ្ញ​សត្វ​ទាំងនោះ ដែល​ចូលកាន់​និរោធ មិនកើត​ឡើង​ផង សមុទយសច្ច មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​មគ្គ និង​ប្រាសចាក​តណ្ហា របស់​ពួក​សត្វ​ទាំងអស់ ក្នុង​ទីនោះ។
 [៥៦] ទុក្ខសច្ច របស់​សត្វ​ណា កើតឡើង​ហើយ សមុទយសច្ច របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។ មួយទៀត សមុទយសច្ច របស់​សត្វ​ណា កើតឡើង​ហើយ ទុក្ខសច្ច របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637825995017386102
ទៅកាន់ទំព័រ៖