ព្រះត្រៃបិដក ភាគ ៨៨
[៥៧] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ កើតឡើងហើយឬ។ ទុក្ខសច្ច របស់សត្វទាំងនោះ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយ ឯមគ្គសច្ចរបស់សត្វទាំងនោះ មិនកើតឡើងហើយទេ ទុក្ខសច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង មគ្គសច្ចកើតឡើងហើយផង។ មួយទៀត មគ្គសច្ច របស់សត្វណា (កើតឡើងហើយ)។បេ។ ឬ។ អើ។
[៥៨] សមុទយសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ កើតឡើងហើយឬ។ សមុទយសច្ច របស់សត្វទាំងនោះ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយទេ សមុទយសច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង មគ្គសច្ច កើតឡើងហើយផង។ មួយទៀត មគ្គសច្ច របស់សត្វណា (កើតឡើងហើយ)។បេ។ ឬ។ អើ។
[៥៩] ទុក្ខសច្ច កើតឡើងហើយ ក្នុងទីណា។បេ។ ពាក្យថា ក្នុងទីណា ប្រហែលៗគ្នា ក្នុងទីទាំងពួង ការធ្វើនូវរបៀបផ្សេងៗ ក៏ប្រហែលគ្នានឹងពាក្យថា ក្នុងទីណា ខាងក្រោមដែរ។
ID: 637825995343494484
ទៅកាន់ទំព័រ៖