ព្រះត្រៃបិដក ភាគ ៨៨
[៦០] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ទុក្ខសច្ច កើតឡើងហើយ ក្នុងចិត្តទី២
(១) របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វទាំងនោះ ក្នុងទីនោះ ឯសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ទុក្ខសច្ច របស់សត្វទាំងនោះ ក្រៅនេះ ដែលឋិតនៅក្នុងចតុវោការភព និងបញ្ចវោការភព កើតឡើងហើយផង សមុទយសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត សមុទយសច្ច របស់សត្វណា (កើតឡើងហើយ) ក្នុងទីណា។បេ។ ឬ។ អើ។
[៦១] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ទុក្ខសច្ច កើតឡើង ក្នុងចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វទាំងនោះ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងទីនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ទុក្ខសច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង មគ្គសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត មគ្គសច្ច របស់សត្វណា (កើតឡើងហើយ) ក្នុងទីណា។បេ។ ឬ។ អើ។
(១) គឺភវង្គចិត្ត ជាចិត្តទី២ ជាលំដាប់អំពីបដិសន្ធិចិត្តមក។ អដ្ឋកថា។
ID: 637825995698204574
ទៅកាន់ទំព័រ៖