ព្រះត្រៃបិដក ភាគ ៨៨
[៦២] សមុទយសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ សមុទយសច្ច កើតឡើងហើយ ក្នុងអកុសលចិត្ត
(១) ទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកសត្វទាំងនោះ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងទីនោះ ឯមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ សមុទយសច្ច របស់សត្វទាំងនោះ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កើតឡើងហើយផង មគ្គសច្ច កើតឡើងហើយផង ក្នុងទីនោះ។ មួយទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា។បេ។ ឬ។ អើ។
[៦៣] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយទៀត សមុទយសច្ច របស់សត្វណា (មិនកើតឡើងហើយ) ។បេ។ ឬ។ មិនមានទេ។
[៦៤] ទុក្ខសច្ច របស់សត្វណា មិនកើតឡើងហើយ មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ មិនមានទេ។ មួយទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។
(១) អកុសលក្នុងទីនេះ បានដល់ជវនចិត្តទី២ ដែលនៅត្រេកអរនឹងភព។ អដ្ឋកថា។
ID: 637825996072579983
ទៅកាន់ទំព័រ៖