ព្រះត្រៃបិដក ភាគ ៨៨

 [៦៥] សមុទយសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ មគ្គសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិន​មាន​ទេ។ មួយទៀត មគ្គសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ សមុទយសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ កើតឡើង​ហើយ។
 [៦៦] ទុក្ខសច្ច មិនកើត​ឡើង​ហើយ ក្នុង​ទីណា។បេ។
 [៦៧] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សមុទយសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ សមុទយសច្ច មិនកើត​ឡើង​ហើយ ក្នុងចិត្ត​ទី២ របស់​ពួក​សុទ្ធាវាស​សត្វ កំពុង​ប្រព្រឹត្តទៅ និង​ពួក​អសញ្ញ​សត្វ​នោះ ក្នុង​ទីនោះ ឯទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង ទុក្ខសច្ច មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ​ទេ។
 [៦៨] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637825996349153925
ទៅកាន់ទំព័រ៖