ព្រះត្រៃបិដក ភាគ ៨៨

 [៧០] ទុក្ខសច្ច របស់​សត្វ​ណា នឹង​កើតឡើង សមុទយសច្ច របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​ពួក​សត្វ នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ទុក្ខសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង (ក្នុង​លំដាប់​នៃ​ចិត្ត​នោះ) តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​កើតឡើង​ផង សមុទយសច្ច នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា នឹង​កើតឡើង​ឬ។បេ។ អើ។
 [៧១] ទុក្ខសច្ច របស់​សត្វ​ណា នឹង​កើតឡើង មគ្គសច្ច របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​ពួក​សត្វ​ណា​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ឬក៏​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ទុក្ខសច្ច​របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង មគ្គសច្ច នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា (នឹង​កើតឡើង) ឬ។បេ។ អើ។
 [៧២] សមុទយសច្ច របស់​សត្វ​ណា នឹង​កើតឡើង មគ្គសច្ច របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ពួក​សត្វ​ណា ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង តែម​គ្គ​សច្ច
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637825996856241308
ទៅកាន់ទំព័រ៖