ព្រះត្រៃបិដក ភាគ ៨៨

របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង មគ្គសច្ច នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​កើតឡើង សមុទយសច្ច របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង (ក្នុង​លំដាប់​នៃ​ចិត្ត​នោះ) តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឬក៏​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង សមុទយសច្ច នឹង​កើតឡើង​ផង។
 [៧៣] ទុក្ខសច្ច នឹង​កើតឡើង ក្នុង​ទីណា។បេ។
 [៧៤] ទុក្ខសច្ច របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា និង​ពួក​អសញ្ញ​សត្វ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ក្នុង​ទីនោះ (ក្នុង​លំដាប់​នៃ​ចិត្ត​នោះ) តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ឋិតនៅ​ក្នុង​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព ទុក្ខសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង សមុទយសច្ច នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា (នឹង​កើតឡើង) ក្នុង​ទីណា​ឬ។បេ។ អើ។
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637825997202959476
ទៅកាន់ទំព័រ៖