ព្រះត្រៃបិដក ភាគ ៨៨

 [៧៥] ទុក្ខសច្ច របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​ពួក​សត្វ​ណា​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ ពួក​សត្វ​ដែល​កើត​ក្នុង​អបាយ និង​ពួក​អសញ្ញ​សត្វ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង មគ្គសច្ច នឹង​កើតឡើង​ផង ក្នុង​ទីនោះ (ក្នុង​លំដាប់​នៃ​ចិត្ត​នោះ)។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ទុក្ខសច្ច របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៧៦] សមុទយសច្ច របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​អបាយ និង​ពួក​សត្វ​ណា​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ក្នុង​ទីនោះ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង មគ្គសច្ច នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637825997478752300
ទៅកាន់ទំព័រ៖