ព្រះត្រៃបិដក ភាគ ៨៨

សមុទយសច្ច របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ (ក្នុង​លំដាប់​នៃ​ចិត្ត​នោះ) តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង សមុទយសច្ច នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
 [៧៧] ទុក្ខសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង សមុទយសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ អើ។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង ទុក្ខសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​ពួក​សត្វ នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង (ក្នុង​លំដាប់​នៃ​ចិត្ត​នោះ) តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត(១) សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ទុក្ខសច្ច នឹង​មិនកើត​ឡើង​ផង។
 [៧៨] ទុក្ខសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង មគ្គសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ អើ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង ទុក្ខសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។
(១) បាន​ដល់ចិត្ត ដែល​ប្រកបដោយ​បដិសន្ធិ ជា​ខាងក្រោយ​ជាង​ចិត្ត​ទាំងអស់។ អដ្ឋកថា។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637825997846877755
ទៅកាន់ទំព័រ៖