ព្រះត្រៃបិដក ភាគ ៨៨

ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​ពួក​សត្វ​ណា ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង ទុក្ខសច្ច នឹង​មិនកើត​ឡើង​ផង។
 [៧៩] សមុទយសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង មគ្គសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ ពួក​សត្វ នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង មគ្គសច្ច នឹង​មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង សមុទយសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ ពួក​សត្វ​ណា ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង សមុទយសច្ច នឹង​មិនកើត​ឡើង​ផង។
 [៨០] ទុក្ខសច្ច នឹង​មិនកើត​ឡើង ក្នុង​ទីណា។បេ។
 [៨១] ទុក្ខសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637825998144107737
ទៅកាន់ទំព័រ៖