ព្រះត្រៃបិដក ភាគ ៨៨
សមុទយសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា និងពួកអសញ្ញសត្វ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ (ក្នុងលំដាប់នៃចិត្តនោះ) តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ទុក្ខសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។
[៨២] ទុក្ខសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ ពួកសត្វដែលកើតក្នុងអបាយ និងពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ទុក្ខសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។
ID: 637825998381763598
ទៅកាន់ទំព័រ៖