ព្រះត្រៃបិដក ភាគ ៨៨

 [៨៣] សមុទយសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង​ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ក្នុង​ទីនោះ​ឬ។ ពួក​សត្វ នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ (ក្នុង​លំដាប់​នៃ​ចិត្ត​នោះ) តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​ពួក​អសញ្ញ​សត្វ សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង មគ្គសច្ច នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​អបាយ និង​ពួក​សត្វ​ណា ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​ពួក​អសញ្ញ​សត្វ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង សមុទយសច្ច នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៨៤] ទុក្ខសច្ច របស់​សត្វ​ណា កើតឡើង សមុទយសច្ច របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា កើតឡើង​ហើយ ទុក្ខសច្ច របស់​សត្វ​នោះ កើតឡើង​ឬ។
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637825998639888575
ទៅកាន់ទំព័រ៖