ព្រះត្រៃបិដក ភាគ ៨៨

ពួក​សត្វ​ទាំងអស់ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព សមុទយសច្ច របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ទាំងអស់ កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន សមុទយសច្ច របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង ទុក្ខសច្ច កើតឡើង​ផង។
 [៨៥] ទុក្ខសច្ច របស់​សត្វ​ណា កើតឡើង មគ្គសច្ច របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ ពួក​សត្វ ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន ទុក្ខសច្ច របស់​សត្វ​ទាំងនោះ កើតឡើង តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ពួក​សត្វ​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន ទុក្ខសច្ច របស់​សត្វ​ទាំងនោះ កើតឡើង​ផង មគ្គសច្ច កើតឡើង​ហើយ​ផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា កើតឡើង​ហើយ ទុក្ខសច្ច របស់​សត្វ​នោះ កើតឡើង​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព មគ្គសច្ច របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 637825998876619710
ទៅកាន់ទំព័រ៖