ព្រះត្រៃបិដក ភាគ ៨៨
កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង ទុក្ខសច្ច កើតឡើងផង។
[៨៦] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ កើតឡើងហើយឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ កើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច កើតឡើងហើយផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ សមុទយសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា និងពួកសត្វដែលចូលកាន់និរោធ ក្នុងចិត្តដែលប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង សមុទយសច្ច កើតឡើងផង។
[៨៧] ទុក្ខសច្ច កើតឡើងក្នុងទីណា។បេ។ ក្នុងទីណា ប្រហែលគ្នា ទាំងអស់។
[៨៨] ទុក្ចសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។
ID: 637825999213650931
ទៅកាន់ទំព័រ៖