ព្រះត្រៃបិដក ភាគ ៨៨

ហៅថា​ចក្ខុ មិន​ហៅថា​ចក្ខុ​ធាតុ​ទេ ឯចក្ខុ​ធាតុ ហៅថា​ចក្ខុ​ផង ហៅថា​ចក្ខុ​ធាតុ​ផង។ ចក្ខុ​ធាតុ ហៅថា​ចក្ខុ​ឬ។ អើ។ សោតៈ ហៅថា​សោត​ធាតុ​ឬ។ ទិព្វ​សោតៈ តណ្ហា​សោតៈ ហៅថា​សោតៈ មិន​ហៅថា​សោត​ធាតុ​ទេ ឯសោត​ធាតុ ហៅថា​សោតៈ​ផង ហៅថា​សោត​ធាតុ​ផង។ សោត​ធាតុ ហៅថា​សោតៈ​ឬ។ អើ។ ឃានៈ ហៅថា​ឃាន​ធាតុ​ឬ។ អើ។ ឃាន​ធាតុ ហៅថា ឃានៈ​ឬ។ អើ។ ជិវ្ហា ដូចគ្នានឹង​ឃាន​ធាតុ។ កាយ ហៅថា​កាយ​ធាតុ​ឬ។ កាយ​ដ៏​វិសេស វៀរលែង​កាយ​ធាតុ​ចេញ ហៅថា​កាយ មិន​ហៅថា​កាយ​ធាតុ​ទេ ឯកា​យធា​តុ ហៅថា​កាយ​ផង ហៅថា​កាយ​ធាតុ​ផង។ កាយ​ធាតុ ហៅថា​កាយ​ឬ។ អើ។ រូប ហៅថា​រូបធាតុ​ឬ។ រូប​ដ៏​សេស វៀរលែង​រូបធាតុ​ចេញ ហៅថា​រូប មិន​ហៅថា​រូបធាតុ​ទេ ឯរូបធាតុ ហៅថា​រូប​ផង ហៅថា​រូបធាតុ​ផង។ រូបធាតុ ហៅថា​រូប​ឬ។ អើ។ សទ្ទៈ ដូចគ្នានឹង​ឃានៈ។ គន្ធៈ ហៅថា គន្ធៈ​ធាតុ​ឬ។ សីល​គន្ធៈ សមា​ធិ​គន្ធៈ បញ្ញា​គន្ធៈ ហៅ​ថា​គន្ធៈ មិន​ហៅ គន្ធ​ធាតុ​ទេ ឯគន្ធ​ធាតុ ហៅ​ថា​គន្ធៈ​ផង ហៅថា​គន្ធ​ធាតុ​ផង។ គន្ធ​ធាតុ ហៅថា គន្ធៈ​ឬ។ អើ។ រស ហៅថា​រសធាតុ​ឬ។
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637825987154972082
ទៅកាន់ទំព័រ៖