ព្រះត្រៃបិដក ភាគ ៨៨
ពួកសុទ្ធាវាសសត្វ ក្នុងឧប្បាទក្ខណៈនៃឧប្បត្តិចិត្ត និងពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច កើតឡើងហើយផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។
[៨៩] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃឧប្បត្តិចិត្ត និងពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ចសច្ច របស់សត្វ
ID: 637825999435703894
ទៅកាន់ទំព័រ៖