ព្រះត្រៃបិដក ភាគ ៨៨

ទាំងនោះ កើតឡើង ក្នុង​ទីនោះ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន ទុក្ខសច្ច របស់​សត្វ​ទាំងនោះ កើតឡើង​ផង មគ្គសច្ច កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា កើតឡើង​ហើយ​ក្នុង​ទីណា ទុក្ខសច្ច របស់​សត្វ​នោះ កើតឡើង​ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ច្យុត​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព មគ្គសច្ច របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន មគ្គសច្ច របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង ទុក្ខសច្ច កើតឡើង​ផង ក្នុង​ទីនោះ។
 [៩០] សមុទយសច្ច របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​តណ្ហា សមុទយសច្ច របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ទីនោះ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​តណ្ហា សមុទយសច្ច របស់​សត្វ​ទាំងនោះ កើតឡើង​ផង មគ្គសច្ច កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637825999645235988
ទៅកាន់ទំព័រ៖