ព្រះត្រៃបិដក ភាគ ៨៨

មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា ក្នុងចិត្ត​ដែល​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ មគ្គសច្ច របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​តណ្ហា មគ្គសច្ច របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង សមុទយសច្ច កើតឡើង​ផង ក្នុង​ទីនោះ។
 [៩១] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង សមុទយសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ កើតឡើង​ហើយ។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។
 [៩២] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង មគ្គសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ​ទេ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង មគ្គសច្ច មិនកើត​ឡើង​ហើយ​ផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 637825999929935134
ទៅកាន់ទំព័រ៖