ព្រះត្រៃបិដក ភាគ ៨៨

របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន មគ្គសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន មគ្គសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង ទុក្ខសច្ច មិនកើត​ឡើង​ផង។
 [៩៣] សមុទយសច្ច របស់​សត្វ​ណា មិនកើត​ឡើង មគ្គសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា និង​ពួក​សត្វ​ដែល​ចូលកាន់​និរោធ ក្នុងចិត្ត​ដែល​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ​ទេ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា និង​ពួក​អសញ្ញ​សត្វ ក្នុងចិត្ត​ដែល​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង មគ្គសច្ច មិនកើត​ឡើង​ហើយ​ផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ សមុទយសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​តណ្ហា មគ្គសច្ច របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637826000154466385
ទៅកាន់ទំព័រ៖