ព្រះត្រៃបិដក ភាគ ៨៨

មិនកើត​ឡើង​ហើយ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង នូវ​សច្ចៈ៤ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា និង​ពួក​អសញ្ញ​សត្វ ក្នុងចិត្ត​ដែល​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ មគ្គសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង សមុទយសច្ច មិនកើត​ឡើង​ផង។
 [៩៤] ទុក្ខសច្ច មិនកើត​ឡើង ក្នុង​ទីណា។បេ។
 [៩៥] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ពួក​សត្វ កាល​ច្យុត​ចាក​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ក្នុង​ទីនោះ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សុទ្ធាវាស​សត្វ និង​ពួក​អសញ្ញ​សត្វ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ឧប្បត្តិ​ចិត្ត ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង សមុទយសច្ច មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​សុទ្ធាវាស​សត្វ និង​ពួក​សត្វ កាល​ចូល​ទៅកាន់​អសញ្ញ​សត្វ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ឧប្បត្តិ​ចិត្ត សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 637826000396341360
ទៅកាន់ទំព័រ៖