ព្រះត្រៃបិដក ភាគ ៨៨

មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សុទ្ធាវាស​សត្វ និង​ពួក​អសញ្ញ​សត្វ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ឧប្បត្តិ​ចិត្ត សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង ទុក្ខសច្ច មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៩៦] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សុទ្ធាវាស​សត្វ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ឧប្បត្តិ​ចិត្ត និង​ពួក​អសញ្ញ​សត្វ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង មគ្គសច្ច មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​សុទ្ធាវាស​សត្វ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង នូវ​សច្ចៈ៤ កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ឧប្បត្តិ​ចិត្ត និង​ពួក​សត្វ កាល​ចូល​ទៅកាន់​អសញ្ញ​សត្វ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន មគ្គសច្ច របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637826000622144595
ទៅកាន់ទំព័រ៖